តាជីគីស្ថានធ្វើជាម្ចាស់ផ្ទះការប្រកួត៦ ក្រុមចុងក្រោយPresident-Cup
ការប្រកួតដែលនឹងចាប់ផ្ដើមពីថ្ងៃទី២៤ទៅនោះនឹងបញ្ចប់ថ្ងៃទី
៣០កញ្ញា ដែលមានក្រុមជើងឯក League ចំនួន ៦ ក្រុមមកពីប្រទេសចំនួន ៦
ដែលសុទ្ធតែឆ្លងផុតវគ្គជម្រុះនោះចូលរួម។គួរបញ្ជាក់ថា
សម្រាប់ការប្រកួតដណ្ដើមជើងឯកសម្រាប់តំបន់អាស៊ីនេះចែកជា ៣ ប្រភេទ ។
ប្រភេទទី ១ ដែលមានសុទ្ធតែជាក្រុមខ្លាំងដូចជាជប៉ុន
កូរ៉េនោះព្រឹត្តិការណ៍គេហៅថា Champion-League លំដាប់ទី ២ គឺ AFC
-Cup និងលំដាប់ទី ៣ គឺ AFC President-Cup នេះឯង។
សម្រាប់វគ្គ ៦ ក្រុមចុងក្រោយនេះមាន Istiklol
ជើងឯកLeagueរបស់តាជីគីស្ថានដែលជាម្ចាស់ផ្ទះ Taiwan Power Company
របស់ចិនតៃប៉ិ KRL Football Club របស់ប៉ាគីស្ថាន Dordoi
របស់គៀហ្ស៊ីស្ថាន ភ្នំពេញក្រោនរបស់កម្ពុជា និងក្រុម Al Amma-Ri
Youth Club របស់ប្រទេសប៉ាឡេស្ទីន។
Click here to read original article from CEN